ព័ត៌មានជាតិ

សង្ស័យអ្នកកាងល្បែងអស់លោកណាហើយ ទើបលើកគ្នា មកវាយដល់ផ្ទះបែបនេះ…

ភ្នំពេញៈ នៅរសៀលថ្ងៃទី៧ ខែមេសាឆ្នាំ២០១៩ នៅចំណុចទីតាំងកត់ឆ្នោតខ្មែរ មួយកន្លែង ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមស៊ីវិលមួយក្រុមមានគ្នាជិត១០នាក់ បានចូលទៅទីតាំងខាងលើ សង្ស័យ បង្ខំឲ្យកត់ឆ្នោតវៀតណាមដែលជារបស់ខ្លួន ប៉ុន្តែទីតាំងខាងលើនោះមិនព្រម ទើបបង្កអោយមានការវាយតប់គ្នា ផ្អើលប្រជាពលរដ្ឋ ស្មាន់ថាគេធ្វើសង្រ្គាម។

តាមប្រភពព័ត៌ បានឲ្យដឹងថា មុនដំបូងក្រុមជនបង្កមានគ្នាជិត១០នាក់ បានជិះម៉ូតូមកចំណុចកើតហេតុ រួចដើរចូលក្នុង ពេលនោះម្ចាស់ផ្ទះ បានសួរថា មកមានការអ្វីដែរ ពេលនោះស្រាប់តែក្រុមជនបង្កឆ្លើយថា អញមកមិនបានមែន ទើបទាស់ពាក្យសម្តីគ្នា រហូតដល់មានការវាយតប់យ៉ាងអាណាធិបតេយ្យបែបនេះ ។

ក្រោយកើតហេតុ ក្រុមជនបង្កបានគេចចេញបាត់អស់ ដោយគ្មានញញើតអាជ្ញាធរបន្តិចសោះឡើយ ហើយ
ចុងក្រោយជនរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្តឹង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ៕

មតិយោបល់