ភ្នំពេញៈ បុរសមួយក្រុមមានគ្នា៥នាក់បាននាំផឹកស៊ីបង្កជម្លោះនៅក្នុងក្លឹបហ្គោល ឡាញ លុះចេញមកវិញមកវាយយុវជនមួយក្រុមទៀតមានគ្នា៩នាក់នៅក្លឹបហ្សូក បណ្តាលឲ្យយុវជនម្នាក់ប៉ោងមុខមួយហៀង រួចឆ្លើយថាវាយច្រឡំមនុស្ស ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌខសែនសុខឃាត់ខ្លួន។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្លឹបកំសាន្តហ្សូក តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្តីបុរសជាជនដៃដល់ម្នាក់ក្នុងចំណោមកបក្ខពួក៥នាក់បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេទាំង៥នាក់បាននាំគ្នាចូលទៅផឹកស៊ីក្នុងក្លឹបកំសាន្តហ្គោឡាញ ហើយបានបង្កជម្លោះគ្នាជាមួយបក្ខពួកមួយក្រុមទៀតនៅក្នុងក្លឹបនោះដោយមិនបានបង្កហិង្សាដាក់គ្នាទេ លុះបានផឹកស៊ីចប់រៀងៗខ្លួនក៏នាំចេញមកក្រៅហើយបានជិះម៉ូតូបីកគ្រឿងបន្តដំណើរទៅមុខទៀតលុះមកដល់កន្លែងកើតហេតុ បានយុវជន៩នាក់ទើបនិងចេញពីក្លឹប ហ្សូកបម្រុងឡើងជិះរថយន្តមួយគ្រឿងត្រឡប់ទៅផ្ទះវិញ ស្រាប់តែបុរសម្នាក់ក្នុងចំណោច៥នាក់ជាអ្នកដៃដល់បានប្រាប់ទៅបក្ខពួករបស់ខ្លួនថានោះគ្នាវា ដែលបានឈ្លោះជាមួយពួកយើង ស្រាប់តែបុរសម្នាក់ជាអ្នកដៃដល់បានចុះពីលើម៉ូតូទៅគោះទ្វាររថយន្តដែលជនរងគ្រោះកំពុងជិះនៅខាងក្នុងបានលោតទៅដល់២-៣ដៃបណ្តាលឲ្យប៉ោងមុខមួយចំហៀង រួចឆ្លើយថាវាយច្រឡំមនុស្ស តែត្រូវបានសន្តិសុខ នៅនិងក្លឹបធ្វើការឃាត់និងដកហូតម៉ូតូទុកប្រគល់ជូនសមត្ថកិច្ច។
បើតាមចម្លើយខាងជនរងគ្រោះឲ្យដឹងថារូបគេមានគ្នា៩ជិះរថយន្តមួយគ្រឿងចូលមកផឹកស៊ីរាំលេងកម្សាន្តនៅក្នុងក្លឹប ហ្សូក ហើយក៏គ្មានរឿងអីនៅក្នុងក្លឹបនោះដែរ លុះបានផឹកស៊ីចប់ក៏បាននាំចេញមកក្រៅបំណងបើករថយន្តត្រឡប់ទៅផ្ទះស្រាប់តែជនបង្កមួយក្រុមខាងលើនោះមកវាយមិត្តភក្តិគាត់បណ្តាលឲ្យប៉ោងមុខមួយចំហៀង ធ្វើឆោឡោស្រាប់តែក្រុមជនដៃដល់មកសូមទោសហើយប្រាប់ថាវាយច្រឡំ។
ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌបានចុះមកដល់បាននាំខ្លួនក្រុមបង្កនិងក្រុមរងគ្រោះយកមកសួនាំបន្តនៅអាវុធហត្ថខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕







មតិយោបល់