ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ កម្លាំងស្នងការខេត្តបាត់ដំបង បង្ក្រាបក្រុមក្មេងស្ទាវ បង្កអុកឡុកក្នុងក្រុងបាន១៦នាក់

បាត់ដំបង: ក្រុមក្មេងស្ទាវដែលដើរបង្កបញ្ហា អុកឡុក បង្កអសន្តិសុខក្នុងក្រុង ត្រូវបានកម្លាំងស្នងការខេត្ត ប្រតិបត្តិការប្រមូលចាប់ យកទៅដុសក្អែល អប់រំវិញម្តង ។

ខណ:ដែលអាណាព្យាបាលគ្មានលទ្ធភាពប្រដៅ ហើយក្នុងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់៦ ខែមេសា ឆ្នាំ២០១៩ កម្លាំង នគរបាល ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ទើបបើកប្រតិបត្តិការបង្ក្រាប ចាប់ប្រមូលបាន១៦នាក់ សុទ្ធសឹងជាក្មេងទំនើង ពេលនេះសមត្ថកិច្ចយក អប់រំវិញម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទាំងនោះ បង្កអសន្តិសុខ បង្កភាពអាណាធិបតេយ្យ ដែលបណ្តាលឲ្យពលរដ្ឋភ័យខ្លាច ម្យ៉ាងវិញទៀតទំពាំងស្អុយ ដោយសារក្រុមទាំងនេះ ដោយពាក់ព័ន្ធ ជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងបំពងសំឡេងលឺខ្លាំងរំខានច្រើន , បង្ហោះម៉ូតូ
ជិះម៉ូតូជ្រែ ឆាបគេឯង ។ ក្រៅពីឃាត់ខ្លួន មនុស្សទាំង១៦នាក់ សមត្ថកិច្ច ដកហូតម៉ូតូ កែច្នៃខុសបច្ចេកទេស បានចំនួន១៦គ្រឿង នាំទៅកាន់ការិយាល័យជំនាញ ស្នងការខេត្តដើម្បី ធ្វើការអប់រំ ពិន័យទៅតាមគោលការច្បាប់ ៕

 

មតិយោបល់