ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៌ក្រឡាប់ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ ករណីរថយន្តក្រឡុកស៊ីម៉ងត៌មួយគ្រឿងក្រឡាប់នៅផ្លូវឯករាជ្យម្តុំអណ្តូងអ៊ុនតាក់បង្កឲ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងហេតុការនេះមិនបង្កឲ្យនរណាម្នាក់រងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះសម្រួលចរាចរណ៍នៅកន្លែងកើតហេតុដើម្បីឲ្យរថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្កលួនឯង៕

 

មតិយោបល់