ព័ត៌មានជាតិ

Updateៈ សមត្ថកិច្ចចុះត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំចំនួន១៣១នាក់ មាន៦នាក់ ផ្ទុក សារធាតុ ញៀន

ព្រះសីហនុ: លោក ស៊ុន សុផាត ស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស បាន ឲ្យដឹងថា៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោក ជួន ណា រិន្ទ ស្នងការនគរបាលខេត្ត បានចាត់ ឲ្យកម្លាំង នគរបាលប្រឆាំងគ្រឿងញៀន ខេត្ត សហការជាមួយ នគរបាល ចរាចរណ៍ស្រុកព្រៃនប់ ចុះធ្វើ ការ ត្រួត ពិនិត្យ អ្នកបើកបរ រថយន្ត ធុន ធំ នៅ តាម ផ្លូវ ជាតិ លេខ ៤ ចំណុច ឃុំ អូរ ឧកញ៉ាហេង ស្រុកព្រៃនប់ ដើម្បីពិនិត្យ ទឹកនោម ធ្វើតេស្ត រកអ្នកផ្ទុកសារធាតុញៀន។
លោក ស៊ុន សុផាត បាន បញ្ជាក់ ថា ៖ ក្នុង យុទ្ធនាការ នេះ សមត្ថកិច្ច បាន ធ្វើការ ត្រួត ពិនិត្យ អ្នក បើកបរ រថយន្ត ធុន ធំ ចំនួន១៣១ នាក់ ក្នុងនោះ មាន ៦ នាក់ មាន ផ្ទុកសារធាតុញៀន។

អ្នកបើកបរ ទាំង៦ នាក់នោះ ក្រោយពេល បាន ស្នើសុំ គោលការណ៍របស់ ថ្នាក់ លើ ក៏ អនុញ្ញាត ឲ្យ ធ្វើ ការ អប់រំ នៅ នឹងកន្លែង និង ធ្វើកិច្ចសន្យាឲ្យតំណាងក្រុមហ៊ុន មកធានា មិនឲ្យមានការប្រើប្រាស់បន្តទៀតទេ៕

 

មតិយោបល់