ព័ត៌មានជាតិ

កម្លាំងនគរបាលចុះរុករកកាប់នឹងដុតបំផ្លាញចោល នូវដំណាំកញ្ឆាដែលជនខិលខួចលួចដាំ

តាកែវ: នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ម៉ោង ២និង៣០នាទីរសៀល ក្រោមការចង្អុលបង្ហាញពីសំណាកលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំពោះការបង្ក្រាបលុបបំបាត់នូវដំណាំកញ្ឆាខុសច្បាប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃអំពក បានចុះរុករកកាប់នឹងដុតបំផ្លាញចោលនៅនឹងកន្លែង នូវដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន ០២ទីតាំង ស្ថិតនៅចំណុចលើភ្នំដុបថ្មចង្រ្កាន ក្នុងភូមិសាស្រ្តឃុំព្រៃអំពក គិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ ២៥០ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់