ឧត្តរមាជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ ត្រីងៀត នំបញ្ចុក គុយទាវ មឺកក្រៀម និងសាច់ក្រក។ ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកក្រូច ចំនួន ២១ ដប និងខ្ទិះដូងកំប៉ុង ចំនួន ២៤០ កំប៉ុង ហើយមន្ត្រីជំនាញបានធ្វើលិខិតប្រមានឲ្យឈប់ដាក់តាំងលក់បន្តទៅទៀត និងយកទំនិញខូចទាំងអស់នោះ មករក្សាទុក និងធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំ ផ្សព្វផ្សាយដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់