ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅមុននេះបន្តិច សង្ស័យមានករណីមន្ត្រីនគរបាលម្នាក់ផ្ទុះអាវុធមួយគ្រាប់ នៅម្ដុំខាងក្រោយវិទ្យាល័យជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មូលហេតុ៖ សង្ស័យទាស់ពាក្យសម្ដីគ្នា។
កើតហេតុនៅវេលាម៉ោង ១ និង ៣៥នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។
សូមបញ្ជាក់ថា៖ យើងនៅពុំទាន់ដឹងថា មន្ត្រីរូបនោះ មានតួនាទីអ្វី ហើយស្ថិតនៅអង្គភាពណាទេ ខណៈនេះ ជនបង្ក និងជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ៕


មតិយោបល់