ព័ត៌មានជាតិ

កើតជម្លោះក្នុងគ្រួសារបន្តិចសោះ បុរសប្រើសារធាតុញៀនម្នាក់ លាក់ដាវសាំម៉ូរ៉ៃយូរហើយ ទាញមកគំរាមរកកាប់ម្តាយនិងប្រពន្ធ

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បម្រុង​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ម្តាយបង្កើត​និង​ប្រពន្ធ​ ដោយសារ​ជម្លោះ​តិចតួច​ក្នុង​គ្រួសារ​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ ។​

​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នក​របាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ ផ្លូវ​បេតុង​ ក្រុម​៣​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ទេព​ បូ​រិ​ន​ ហៅ​ ចាម​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ កើតហេតុ​ខាងលើ​ មុខរបរ​មិន​ពិតប្រាកដ​ (​មាន​សារធាតុ​ញៀន​)​ ។​

ខណៈ​ដែល​គ្រួសារ​នៅ​ក្នុងផ្ទះ​មាន​ជម្លោះ​តិចតួច​ ក៏​ស្រាប់តែ​ជនសង្ស័យ​ដែល​មាន​អាកប្បកិរិយា​កាច​សាហាវ​ដោយ​គ្រឿងញៀន​ បាន​ទាញ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដែល​ខ្លួន​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ​យូរហើយ​នោះ​ មក​គំរាមរ​កកាប់​ម្តាយ​ និង​ប្រពន្ធ​ តែ​ពេល​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ចេញ​អន្តរាគមន៍​ទាន់​ពេលវេលា​។

​ជនសង្ស័យ​ត្រូវ​បាន​ចាប់​បញ្ជូន​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ រង​ការ​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​(​ដាវ​សាំ​ម៉ូ​រ៉ៃ​)​ ៕

មតិយោបល់