ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (គាស់បំបែកសោទ្វារ និងសោក លួចយករថយន្ត) ប្រព្រឹត្តនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចសួនច្បារ ផ្លូវភ្លោះលេខ៣ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តមានឈ្មោះ គឹម សៀងស្រុង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ទីលំនៅផ្ទះលេខ០១ ផ្លូវលេខ៣ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំង យូ ហៅ កាង យូវ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគីឡូម៉ែត្រលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រថយន្ត១គ្រឿង ម៉ាកHYUNDAI MIGHTY ពណ៌ខៀវ ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ប្រផេះចំនួន០១គ្រឿង ៣/ម៉ូតូម៉ាកហ្សូមម័រអ៊ិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FW-7281 ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់