ព្រះសីហនុៈ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិក្សានុសិស្សវិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ដែលជាបញ្ញាវ័ន្ត បញ្ញាជនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទាំងមូលឲ្យខិតខំរៀនសូត្រក្រេបយកចំណេះដឹងចំណេះធ្វើ និងបំនិនច្បាស់លាស់នៅក្នុងជីវិត ដើម្បីប្រើជាប្រយោជន៍ក្នុងការជួយដល់សង្គម គ្រួសារផង សង្គមជាតិផង។
ជាពិសេសលោកសូមឲ្យក្មួយៗទាំងអស់ត្រូវគោរពច្បាប់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបណ្តាលឲ្យសង្គមជាតិទាំងមូល អាប់ឱនកិត្យានុភាពទៀតផង៕
មតិយោបល់