ព័ត៌មានជាតិ

រន្ធត់ហួសថ្លែង! ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យប្ដីស្លាប់ចោលប្រពន្ធ

កំពង់ធំ: នៅវេលាម៉ោង ០៨និង០០នាទីព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ០៣នាក់ស្លាប់ និងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៦ ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹង ខេត្តកំពង់ធំ។

ម៉ូតូបង្កម៉ាក ហុងដា គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ស៊ិវ ព្រីង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ ទិញអេតចាយតាមផ្ទះ រងរបួស មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ក៏ជួបគ្រោះថ្នាក់នេះតែម្ដង (ឃាត់ខ្លួន)។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-4217 បើកបរដោយឈ្មោះ អ៊ីវ សំអាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូង ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយប្រពន្ធឈ្មោះ ភាន់ រ៉ង់ឌី អាយុ ២៤ឆ្នាំ រងរបួសស្រាល។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ ស៊ិវ ព្រីង បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់