Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់មុខសញ្ញាឆក់យ៉ាងសកម្ម នៅទីក្រុងភ្នំពេញបានហើយ

ភ្នំពេញ: ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់២នាក់ ដែលធ្វើសកម្មភាពនៅមុខផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលា ម៉ោង ០៩៖០០ នាទី កម្លាំងរបស់ការិយាល័យព្រហ្មទណ្ ឌកម្រិតស្រាល បានបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) ត្រង់ចំណុច មុខផ្សារដើមគរ ផ្លូវម៉ៅសេទុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពេលនោះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ ឈ្មោះ ទឹម ចាន់វាសនា ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ សុធា រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ។

សម្ភារដកហូតមាន ម៉ូតូស៊ុយសុគីនិច ពណ៌ ផ្កាឈូកលាយសឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HP-2636 ជនសង្ស័យ និងសម្ភារដកហូតខាងលើ ការិយាល័យបានសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

សូមជម្រាបថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសលួច៕