ត្បូងឃ្មុំៈ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលព័ត៌មានថា មានពិធីបុណ្យសពមួយ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជនរងគ្រោះ ស្លាប់ដោយសារធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ នៅវេលាម៉ោង ០៦និង៥០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំដដែល ក្រុមកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើខ្លួនសាកសពជនរងគ្រោះ សង្ស័យពាក់ព័ន្ធករណីឃាតកម្ម ។
យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារ បា្រប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាយ បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សញៀនថ្នាំ និងមានជំងឺបាក់ទឹកចិត្ត ដោយសារប្រពន្ធនាំកូនរត់ចោលទៅមានប្តីថ្មីទៀត ។
សូមបញ្ជាក់ថា៖ ជនរងគ្រោះព្យាយាម ធ្វើអត្តឃាតច្រើនលើកច្រើនសារមកហើយ ប៉ុន្តែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយត្រួតពិនិត្យធ្វើកោសល្យវិច័យសមត្ថកិច្ចបញ្ជាក់ថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺតែមានស្នាមជាំលើ ក រឹតដោយខ្សែគោ សន្និដ្ឋានស្លាប់ដោយធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ពិតប្រាកដមែន រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់