ព័ត៌មានជាតិ

លោកចៅសង្កាត់ចោមចៅ២ប្រហែលរវល់ពេកទើបភ្លេចមើល រឿងទាំងនេះ…

ភ្នំពេញ: គំនរសម្រាមពូនដូចភ្នំនៅមិនឆ្ងាយពីសាលាសង្កាត់ចោមចៅ២ប៉ុន្មានទេប្រហែល៥០ម៉ែត្រប៉ុណ្ណោះ គឺផ្លូវកាត់មុខសាលាសង្កាត់តែម្តង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមពលរដ្ឋដែលធ្វើដំណើរកាត់តាមបណ្តោយផ្លូវមុខសាលាសង្កាត់ចោមចៅ២ ពេលហួសប្រហែល៥០ម៉ែត្រ គេឃើញមានផ្លាកសញ្ញាហាម មិនឲ្យចោលសម្រាម ប៉ុន្តែក្រឡេកមកខាងក្រោមអក្សរវិញមិនបាច់មើលទេគដូចភ្នំចឹង មិនដឹងផ្លាកសញ្ញានោះលោកចៅសង្កាត់ ឲ្យកូនចៅទៅសរសេរឫប្រជាជនដែលនៅក្បែរនោះជាអ្នកសរសេរទេ ទើបអ្នកចោលសម្រាមចោលគ្មានញញើតដៃបែបនេះ ។
ពលរដ្ឋលើកឡើងទៀតឫមួយលោកចៅសង្កាត់ចោមចៅ២និងកូនចៅ រវល់និងការងារពេក ទើបភ្លេចមើលភ្នំសម្រាម គយ៉ាងនេះ ដែលនៅមិនឆ្ងាយពីសាលាសង្កាត់ប៉ុន្មានឡើយ ពួកគេបានបន្ថែមទៀតថាឫមួយលោកចៅសង្កាត់ មិនហ៊ានចុះហាមឃាត់ឫណែរនាំដោយផ្ទាល់ និងមិនហ៊ានប្រើកូនចៅឲ្យចុះទៅហាមឃាត់ទេទើបបណ្តោយឲ្យសម្រាមឡើងគបែបនេះ។
តាមពលរដ្ឋខ្លះទៀតបានបន្ថែមថាមិនត្រឹមតែរឿងសម្រាមទេ គឺរឿងស្ទះចរាចរណ៍មួយទៀតដោយសារនាក់លក់ដូរយកដងផ្លូវធ្វើជាអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានកោតញញើតអជ្ញាធរសូម្បីតែបន្តិច គឺស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រអាមេរិចកាំង ក្នុងសង្កាត់ចោមចៅ២តែម្តង ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវពេលដែលមកដល់កន្លែងមុខរោងចក្រហ្នឹងម្តងៗម្នាក់ធុញនិងការកកស្ទះ ព្រោះដោយសារតែអ្នកលក់ដូរបានយកដងផ្លូវស្ទើតែពាក់កណ្តាលធ្វើជាអាជីវកម្មផ្ទាល់ខ្លួនអស់ហើយ ឫក៍លោកចៅសង្កាត់មិនដែលខ្វាយខ្វល់ទេ។

ចុងក្រោយប្រជាពលរដ្ឋទាំងនោះក៍សូមសំណូមពរដល់លោកចៅសង្កាត់ចោមចៅ២ផ្ទាល់ជួយចុះមើលដោយខ្លួនឯងផង ឫប្រើកូនចៅក៍បាន កុំដាក់តែផ្លាកហាមឃាត់ចោលបែបនេះ៕

 

មតិយោបល់