ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ៤រូប ចេញប្រកួតបាល់ទាត់នៅប្រទេសថៃ

កាលពីព្រឹកថ្ងៃទី៩ មេសា តារាចម្រៀង និង តារាសម្ដែងល្បីៗ៤រូបរួមមាន លោក គូម៉ា តារាចម្រៀង លោក ខេម តារាចម្រៀង លោក ភឹម តារាវិបុល និង តារាសម្ដែង លោក សេង មង្គល ក្រោមការដឹកនាំរបស់ លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានចាកចេញទៅប្រទេសថៃ តាមជើងយន្តហោះ លើកលែងតែលោកខេម ដែលចេញទៅតាមក្រោយ ដើម្បីទៅប្រកួតបាល់ទាត់ នៅប្រទេសថៃ ក្នុងទីក្រុងបាងកក ដែលការប្រកួត នឹងដំណើរការនៅល្ងាចថ្ងៃទី៩ មេសា នេះ ហើយការប្រកួតលក់សំបុត្រ ដែលទទួលបាន គឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

លោក អុិន សុភិន និយាយថា មូលហេតុដែលនាំឲ្យមានការប្រកួត ជាលក្ខណ:ឆ្លងប្រទេស ហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃ បានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៏បានសហការ ជាមួយក្រុមតារាមហាហង្ស ដើម្បីឲ្យមានតារាៗ ដែលមាថ្វីជើងល្អៗចូលរួម ក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គម ក្នុងប្រទេសទាំងពីរ។

លោកថាក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេស នឹងមកប្រកួតនៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា។ លោកថាក្រុមតារាពីក្រុមមហាហង្សមានចំនួន៦រូប និងក្រុមបឹងកេត៦រូប ដោយតារាៗ ដែលលោកសម្រេចជ្រើស ឲ្យទៅប្រកួតនៅក្នុងប្រទេសថៃនោះ គឺសុទ្ធតែជាកីឡាករប្រចាំក្រុម ដែលមានថ្វីជើងល្អ ដូចជាលោកខេម លោក គូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំង ក្នុងការប្រកួតកន្លងមក។

ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ៕

មតិយោបល់