ដាណឺម៉ាក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អឺរ៉ុប បន្ទាប់ពីឈ្នះឆែក ២ទល់នឹង១។ ពីរគ្រាប់របស់ដាណឺម៉ាកកើតឡើងដោយកីឡាករ Thomas Delaney នាទីទី៥ និងកីឡាករ Kasper Dolberg នាទីទី៤២។ ឯមួយគ្រាប់របស់ឆែកកើតឡើងដោយកីឡាករ Patrik Schick។

អង់គ្លេសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ក្រោយឈ្នះអ៊ុយក្រែន ៤ទល់នឹង០។ អង់គ្លេស នឹងឡើងទៅជួបដាណឺម៉ាកថ្ងៃទី០៨ ខែកក្កដាខាងមុខ។ បួនគ្រាប់របស់អង់គ្លេសកើតឡើងដោយកីឡាករ Harry Kane ពីរគ្រាប់តែឯង និងពីរគ្រាប់ទៀតដោយកីឡាករ Harry Maguire និងJordan Henderson។







មតិយោបល់