ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាតម្នាក់ ជាប់ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នានា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន រួមទាំងថ្នាំញៀន៧កញ្ចប់ នៅចំណុចសំណង់មិនរាបរយ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក លុះមកដល់វេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់
ឈ្មោះ ហេង ស្រីង៉ា ហៅ ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន។

វត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (គ្រឿងញៀន) ចំនួន ០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១ កញ្ចប់​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១​ ឧបករណ៍ប្រើប្រាស់ សម្រាប់សេពគ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកគ្រឿងញៀន ធ្វើសកម្មភាព មួយចំនួន និងប្រាក់រៀលចំនួនដប់បីម៉ឺន(១៣០.០០០)។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី អនុវត្តតាមនីតិវិធី ៕

មតិយោបល់