ព័ត៌មានជាតិ

រ៉ឺម៉កដឹកកម្មករ ក្រឡាប់ទាំងព្រឹកនៅផ្លូវជាតិលេខ៤

ភ្នំពេញៈ រ៉ឺម៉កដឹកកម្មករ ទៅធ្វើកាងាររោងចក្រ វាក់អើជាមួយម៉ូតូកង់បី បើកឆ្លងផ្លូវ ទើបជាន់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់ ចាក់កម្មករ២៩នាក់ ចោលពេញផ្លូវ របួសស្រាល៣នាក់ (ប្រុសម្នាក់) កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមកម្មករ ជិះតាមរ៉ឺម៉កម៉ូតូខាងលើសរុប២៩នាក់ ប្រុស១៩នាក់ ស្រី១០នាក់ ធ្វើដំណើរចេញមកពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្ពោះទៅធ្វើការនៅរោងចក្រក្នុងសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ខណៈដែលជិះរ៉ឺម៉ក ធ្វើដំណើរតាមផ្លូវជាតិលខ៤ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ វាក់អើជាមួយម៉ូតូកង់បីមួយគ្រឿងកំពុងឆ្លងផ្លូវ ទើបជាន់ហ្វ្រាំង បណ្ដាលឲ្យបោកក្រឡាប់ ទៅត្រូវម៉ូតូកង់បីមួយគ្រឿងទៀត រងរបួសកម្មករ៣នាក់ស្រាល។

ក្រោយកើតហេតុ ដោយសាររបួសកម្មករស្រាលៗ គ្មានអ្នកប្តឹងផ្តល់អ្វីឡើយ ម្ចាស់រ៉ឺម៉ក ហៅរថយន្តកូរ៉េមកជួយដឹកកម្មករ បន្តទៅរោងចក្រ ។ ចំណែករ៉ឺម៉កម៉ូតូ ពុំមានខូចខាត ត្រូវម្ចាស់ សណ្តោងអូសទៅជាមួយដែរ៕

មតិយោបល់