ព័ត៌មានជាតិ

កម្លាំងចម្រុះ ចុះរដ្ឋបាលតំបន់ផ្សារត្រពាំងថ្លឹង

ភ្នំពេញៈ នៅវេលាព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលរង លោក សេង គន្ធ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ចុះធ្វើរដ្ឋបាលផ្លូវវេងស្រេង តាមតំបន់ផ្សារត្រពាំងថ្លឹង និងអាជីវករដែលលក់តាមបណ្តោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ ដើម្បីពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និង ទប់ស្កាត់បទល្មើសផ្សេង ជាពិសេសបញ្ហាគ្រឿងញៀន។

ចំពោះបញ្ហានេះ មានបងប្អូនប្រជាពលរដ្ឋ សូមណូមពរឲ្យលោក សេង គន្ធ អភិបាលរងខណ្ឌកុំមើលរំលងល្បែងឆ្នោតវៀតណាតខុសច្បាប់ជាច្រើនកន្លែងនៅជុំវិញផ្សារត្រពាំងថ្លឹង កាណាឌីយ៉ា កាណាស៊ីធី ដែលលោកអភិបាលគួរតែមានវិធានការបង្រ្កាប។

ទោះយ៉ាងណា ក៏ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីសាទរចំពោះសកម្មភាពចុះរដ្ឋបាល​នេះដែរ ហើយក៏បានសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរខណ្ឌបានចុះរាល់ថ្ងៃកាន់តែល្អ ដើម្បីរក្សាសុវត្ថិភាព និងបានកាត់បន្ថយភាពកកស្ទះចរាចរណ៍។

យុទ្ធនាការចុះធ្វើរដ្ឋបាលនេះ បានបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់ ហើយបានដកហូតសម្ភារៈមួយចំនួនយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍ជ័យ៕

មតិយោបល់