ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបែកកង់ បណ្ដាលឲ្យដួលបែកមុខមាត់

កណ្ដាល: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចគីឡូម៉ែត្រ២៨ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ណង រ៉ាត់ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសាំងរមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះជិះម៉ូតូបែកកង់មុខដួលដោយខ្លួនឯង បណ្ដាលឲ្យបែកមុខមាត់ រងរបួសស្រាល។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពត្រពាំងវែង ៕

មតិយោបល់