ព័ត៌មានជាតិ

Update៖ រថយន្តបុកគ្នា នៅខេត្តកំពង់ស្ពឺ ស្លាប់ប្រុសស្រីជាច្រើននាក់

កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១៨នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុក រថយន្ត នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ត្រង់ចំណុចក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តបង្ក ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2C-7377 បើកបរដោយឈ្មោះ នី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅខេត្ត ព្រះសីហនុ រួមដំណើរជាមួយមនុស្សចំនួន ៦នាក់ ធ្វើដំណើរពីលិចទៅកើត មកចំណុចកើតហេតុ បានបុករថយន្ត០១គ្រឿង ម៉ាក កូរ៉េ ដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ក8658ព.ភ3 បើកបរ ដោយឈ្មោះ ភាព ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់៥ ស្លាប់ ៣នាក់ប្រុស ស្រី ២នាក់ រីឯរថយន្តទាំងពីរគ្រឿខូចខាតធ្ងន់។

ជនរងគ្រោះ៖ ១.ឈ្មោះ ស្រី អូន ភេទស្រី ៣០ឆ្នាំ រស់នៅ ភូមិត្នោតថ្មី ឃុំបារាយណ៍ ខេត្តកំពងធំ ២.ឈ្មោះ ម៉ៃ អនភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅ ភូមិត្នោតថ្មី ឃុំបារាយណ៍ ខេត្តកំពងធំ (ស្លាប់) ៣. ឈ្មោះ ភេប្រុស អាយុ របួសធ្ងន់ ៤.ឈ្មោះ ភេទស្រី អាយុ ស្លាប់នៅកន្លែងកើតហេតុ ៥.ឈ្មោះ ភេទ ស្រី ស្លាប់នៅកន្លែងកើតហេតុ និង៦.ឈ្មោះ ភេទ ប្រុស របួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាលចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនីតិវិធី សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯ អ្នករងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់