ភ្នំពេញៈ នៅវេលាម៉ោង៥ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ សង្ស័យពាក់ព័ន្ធនឹងករណីលួចលុយជាច្រើនម៉ឺនដុល្លារ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសខាងលើឈ្មោះ អៀម សំអន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមន្ត្រីយោធាបម្រើការងារ នៅនាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក មុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខ មានទីលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។
ក្រោយឃាត់ខ្លួន បុរសខាងលើ ត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃភ្លាមៗផងដែរ។
សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News បានសម្ភាសជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយលោកឆ្លើយថា ពិតជាមានការឃាត់ខ្លួនបុរសខាងលើប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ទេ ព្រោះក្រសួងមហាផ្ទៃ ជាអ្នកធ្វើរឿងមួយនេះ៕



មតិយោបល់