ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាៗមួយក្រុម ប្រកាសរកអង្ករជាច្រើនបេ និង ថវិកាជាច្រើន ដល់កុមារខ្វះសតិក្រោយចូលឆ្នាំ

ប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថា តារាល្បីៗជាច្រើន បានឆ្លាស់គ្នាមកច្រៀងរាំ និងប្រកូកប្រកាសលើឆាកតន្ត្រី នៅខាងហាងមីស៑ុបកូនកាត់នៅកោះពេជ្រ ដោយតារាដែលបានរួមគ្នាស្ម័គ្រចិត្តច្រៀរាំ ស្វែងរកថវិកាជួយដល់ក្មេងកំព្រា ខ្វះសតិបញ្ញាដែលគេបានឃើញនោះរួមមាន អ្នកនាគ្រត នាយតាក់សុី អ្នកនាង ភីម លោក សាយ សៀរ៉ា នាយស្វិត និងតារាសិល្ប:ជាច្រើនផ្សេងទៀត ដោយពួកគេឆ្លាស់គ្នាទៅមកៗ ដើម្បីធ្វើសកម្មភាពជួយរៃថវិកានេះ។ សកម្មភាពច្រៀងរាំ ប្រកាសធ្វើរហូតដល់ថ្ងៃទី១៩ មេសា ដែលជាថ្ងៃយកអង្ករ ត្រីសាច់ និងថវិកាយកទៅប្រគល់ជូនអង្គការ ដែលជាអង្គការស្ថិតម្ដុំផ្លូវ២០០៤។

អ្នកស្រី គង់ វណ្ណា ហៅមីស៑ុបកូនកាត់ បញ្ជាក់ថា ដោយសារតែអ្នកស្រីធ្លាប់ បានធ្វើសកម្មភាពសប្បុរសធម៍ ជាមួយគន្ធបុប្ផា និងជាមួយកិច្ចការសង្គមជាច្រើនមកហើយ ទើបអង្គការមួយ ដែលកំពុងផ្គត់ផ្គង់កុមារកំព្រា មានបញ្ហាសតិបញ្ញា ស្នើឲ្យអ្នកស្រីជួយជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយអ្នកស្រី គម្រោងនឹងផ្ដល់អង្ករយ៉ាងហោចណាស់ក៏៣០បេ និងថវិការមួយចំនួន។

យ៉ាងណាមិញប្រសិនបើតារាសិល្ប: ដែលអ្នកស្រីអាចមកជួយច្រៀងរាំរៃអង្គាសប្រាក់បែបនឹង ហើយអាចឲ្យធុងហិបរបស់អ្នកស្រី ទទួលបានថវិការច្រើនបន្ថែមទៀត នោះអ្នកស្រី នឹងបន្ថែមការជួយលើសពីអ្វី ដែលបានគ្រោងទុកទៀត ដើម្បីឲ្យអង្គការនេះ ទទួលបានថវិកាច្រើន។ អ្នកស្រីថា ទោះថវិកានោះ ប្រមូលបានមិនបានច្រើនពីការប្រកូកប្រកាសរបស់តារាសិល្ប:ក៏ដោយ ក៏អ្នកស្រីនឹងនាំយកអង្ករយ៉ាងហោង៣០បេ ទៅប្រគល់ជូននៅថ្ងៃទី១៩ មេសា ពោលគឺក្រោយចូលឆ្នាំ ដើម្បីឲ្យបងប្អូនបានជាក្មេងកំព្រាបានសប្បាយចិត្ត។

អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្រ ក៏បានបញ្ជាក់ថា អាជីវកម្មរបស់អ្នកស្រី នឹងនៅតែបន្ត បែងចែកផលចំណេញ ជួយដល់កុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ទើបអ្នកស្រីទទូចឲ្យគាំទ្រ គ្រប់ប្រភេទអាហាររបស់ហាងមីស៑ុបកូនកាត់ នៅកោះពេជ្ររបស់អ្នកស្រី ចូលមកហូបឲ្យបានច្រើន ដើម្បីអ្នកស្រីទទួលបានថវិកា ជួយដល់សង្គម។

ក្នុងនោះ អ្នកស្រីក៏សម្រេចចិត្តបន្ថែមជូនភេសជ្ជ:មួយកែវ ភ្លាមៗ សម្រាប់អតិថិជន ដែលហូបមីស៑ុបកូនកាត់តម្លៃតែ១២៨០០រៀល។ អ្នកស្រីថា ហាងស៑ុបរបស់ខ្លួន ប្រើសុទ្ធតែក្អមឆ្នាំងដីរបស់អ្នកកំពង់ឆ្នាំង ដើម្បីលើកស្ទួយស្នាដៃ ធ្វើក្អមឆ្នាំងរបស់អ្នកខេត្តកំពង់ឆ្នាំង៕

មតិយោបល់