ព្រៃវែងៈ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង នៅភូមិជ្រៃក្រហឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវបានអគ្គិភ័យឆាបឆេះ ខ្ទេចគ្មានសល់ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ។
ជនរងគ្រោះជាម្ចាស់ ឈ្មោះ ស៊ុយ រដ្ឋា ភេទស្រី អាយុ៣២ឆ្នាំ មានប្ដី ឈ្មោះ រិន ផល អាយុ៣៥ឆ្នាំ មាន
កូនចំនួន3នាក់ ក្នុងបន្ទុក ។ រីឯផ្ទះរងខូចខាត មានទំហំ ៨ម៉ែត្រx១២ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង រៀបបន្ទប់ខាងក្រោម ។
សម្ភារៈ ទ្រព្យសម្បត្តិ លុយ២៣លានរៀល លុយដុល្លា ២៣០០ដុល្លា គ្រឿងអល័ង្កាិជី ភ្លើងឆេះខ្ទេច ចំពោះមូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង៕


មតិយោបល់