កីឡាករ Samuel Eto នេះជាលើកដំបូងហើយដែលអាចស្វែងរកគ្រាប់បាល់ ហ៊ែកទ្រីក នៅក្នុងក្របខណ្ឌ Premier League ដោយធ្វើឲ្យតោខៀវ Chelsea ឈ្នះ បិសាចក្រហម Manchester United ៣-១ នៅពហុកីឡដ្ឋាន Stamford Bridge ។
ជាមួយនឹងលទ្ធផល ៣-១ ជាលទ្ធផលមួយដែលធ្វើឲ្យ David Moyes កាន់តែរំកិលខ្លួនទៅរកភាពមិនប្រក្រតី ខណៈដែលខ្លួនវត្តមានកីឡាករល្អៗ ដូចជា Wayne Rooney និង Robin van Persie កំពុងស្ថិតនៅក្នុងលក្ខណរបួសនៅឡើយនោះ។ គ្រាប់បាល់ដំបូងរបស់ Samuel Eto គឺរកបាននៅនាទី ១៧ ៤៥ និង ៤៩ ខណៈដែល Hernandez កីឡាករវ័យក្មេងបិសាចក្រហម រកបាននៅនាទី ៧៨ ។
លទ្ធផល ៣-១ បានធ្វើឲ្យ បិសាចក្រហម ធ្លាក់ទៅ លេខរៀងទី ៧ មាន ៣៧ ហើយតោខៀវនៅបន្តកាន់កាប់តារាងទី ៣២ មាន ៤៩ ពិន្ទុ ស្របពេលដែល កាំភ្លើងធំស្ថិតនៅកំពូលតារាង មាន ៥១ ពិន្ទុ ។
ដោយឡែកកាលពីរាត្រីយប់មិញនេះដែរ ក្លិប Swansea ដែលជាម្ចាស់ផ្ទះ ក៏រងបរាជ័យក្រោមថ្វីជើង ក្លិប Tottenham មាន់ខ្នាយមាស ផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់