ព្រៃវែងៈ កំលាំងនគរបាល នៃអធិការដ្ឋនគរបាល ស្រុកកស្វាយអន្ទរបានសហការជាមួយកំលាំងនគបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទពាក់ព័ន្ធអំពើឃាតកម្ម ដោយមានទារុណកម្មរំលោភសេពសន្ទវៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ ហៀប សំណាង ភេទប្រុសអាយុ២៧ ឆ្នាំនៅភូមិស្មេរ ឃុំសំរោង ស្រុកព្រៃឈរខេត្តកំពងចាម តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៧ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់លោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពីបទពាក់ព័ន្ធអំពើឃាតកម្ម ដោយមានទារុណកម្មរំលោភសេពសន្ទវៈ ហើយសម្លាប់ជនរងគ្រោះឈ្មោះ ខន់ ថុន ភេទស្រី អាយុ៥៦ឆ្នាំ ប្រព្រឹត្តនៅភូមិឆ្កែរកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៥ ។
បច្ចុប្បន្ន ជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបំពេញសំណុំបែបបទ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់