ភ្នំពេញៈ ស្ត្រីម្នាក់បានរត់ទៅស្រែកទ្រហោយំយ៉ាងខ្លាំង និងននៀលខ្លួននៅចំកណ្តាលផ្លូវថ្នល់ ដើម្បីឲ្យប្តីយកកូនមកសងខ្លួនវិញ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋព្រមទាំងស្ទះចរាចរណ៍ោងដែរ។ ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦នៅចំណុចមុខប៉ុស្តិ៍កាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្នុងហេតុការណ៍នេះ គេមិនថា ប្តីរបស់នាងយកកូនទៅណាទេ។ ហើយក៏មិនទាន់ដឹងដែរថា ពួកគេលែងលះគ្នាឬយ៉ាងណានោះទេ ដោយសារតែក្នុងហេតុការណ៍ស្ត្រីរូបនោះគិតតែពីស្រែកយំឱ្យប្តីយកកូនមកឱ្យខ្លួនវិញ។
ជាមួយគ្នានេះដែរ កម្លាំងនគរបាលបានចុះទៅអន្តរាគមន៍ដោយជួយលើកយកស្ត្រីរូបនោះចេញពីកណ្តាលផ្លូវមកដាក់នៅខាងវិញ ដើម្បីសម្រួលចរាចរណ៍៕
មតិយោបល់