ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តដឹកប្រេង Sokimex និងម៉ូតូឌ្រីមសង់បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់

កណ្តាល: នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តដឹកប្រេង Sokimex និងម៉ូតូឌ្រីមសង់មួយគ្រឿងបុកគ្នា បណ្តាលឲ្យស្រ្តីអាយុ២៨ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦១ ក្នុងភូមិកោះចិន ឃុំព្រែកក្តាម១ ស្រុកពញាឮ ខេត្តកណ្កាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរចុះពីលើស្ពានព្រែកក្តាម ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យស្រ្តីអាយុ២៨ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យវាស់វែង យកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅស្រុកកំណើតនៅឯស្រុកព្រៃឈរ នាខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ នេះគ្រាន់តែជា ព័ត៌មានបឋមតែប៉ុណ្ណោះ ដំណោះស្រាយនិងមូលហេតុកើតឡើងយ៉ាងណានោះ ក្រុមការងារយើងខ្ញុំមិនទាន់បានដឹងជាក់នូវឡើយ ៕

មតិយោបល់