ព័ត៌មានជាតិ

កាមរីហើម បើកក្រទ្បាប់ផ្ងារជើង បង្ករបួស និងស្លាប់ជនជាតិវៀតណាមម្នាក់

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ចំណុច ផ្លូវកោងខាងលិចអូរពើក ចម្ងាយ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៥និង១២នាទីល្ងាចថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ ។

រថយន្តម៉ាក កាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 2A-0955 បើកបរដោយឈ្មោះ ធី ចាន់ត្រា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ ជនជាតិវៀតណាម មានអ្នករួមដំណើរចំនួន ៥នាក់ (ស្រី៣នាក់) ធ្វើដំណើរពីកើតទៅលិច មកដល់កន្លែងកើតហេតុ បានក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យមានអ្នករងរបួស និងសា្លប់មនុស្សម្នាក់ឈ្មោះ ឡេ យ៉ាងកង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ ជនជាតិវៀតណាម រស់នៅភូមិព្រែក ឃុំព្រះបាទ ស្រុក/ខេត្តស្ទឹងត្រែង ។

មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿនលើផ្លូវកោង។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវរថយន្តសាមុយ ដឹកទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យ ចំពោះសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់