របាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា បច្ចុប្បន្នប្រទេស ចំនួនបីដែលទទួលរងធ្ងន់ធ្ងរជាងគេបំផុត ចំពោះការរាតត្បាត នៃវីរុសឆ្លងអេបួឡា ក្នុងនោះមានប្រទេសលីបេរីយ៉ា សៀរ៉ាឡេអូន និង ហ្គីណេ បានបន្តឆក់យកអាយុ ជីវិតមនុស្សកើនឡើងដល់ ៧.៣៧៣ នាក់ហើយ ខណៈដែលតួលេខមរណៈភាព កាលពីមុនមានប្រមាណ ៦.៩០០ នាក់ ។
នាពេលថ្មីៗនេះ អ្នកជម្ងឺអេបូឡា ៨ នាក់បានស្លាប់នៅក្នុងប្រទេសម៉ាលី និង ៨ នាក់ផ្សេងទៀតនៅនីហ្ស៊េរីយ៉ា ចំនែកឯម្នាក់បន្ថែមទៀតនៅសហរដ្ឋអាមេរិក ទើប ធ្វើឱ្យតួលេខជនរងគ្រោះផ្ទុកជម្ងឺអេបូឡាសរុបក្នុងតំបន់អាហ្វ្រិកខាងលិច ឈរនៅ ចំនួន ១៩.០៣១ នាក់ ។
ដោយឡែកនៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលសៀរ៉ាឡេអូនបានសម្រេចដាក់ចេញ ចំណាត់ការយ៉ាងតឹងរឹងមួយ ដើម្បីទប់ស្កាត់ និង បង្ការការឆ្លងរាតត្បាតនៃវីរុស អេបូឡាដូចជា៖ ការដាក់បម្រាមគោលចរឆ្លងកាត់បណ្តាតំបន់មួយចំនួនក្នុង ប្រទេស ជាពិសេសការត្រួតពិនិត្យយ៉ាងតឹងរឹងលើការជួបជុំជាសាធារណៈ ៕
ព័ត៌មានជាតិ
មតិយោបល់