ព័ត៌មានជាតិ

រថយន្តឆ្លងផ្លូវ បុកផាស់អាប់រងការខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តមួយគ្រឿង បើកបុកផាស់អាប់ កំពុងបើកផ្លូវត្រង់ បណ្តាលឲ្យខូចខាតទាំងសងខាង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៥ កែងផ្លូវចូលបុរីពិភពថ្មីក្នុងភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តម៉ាកគា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO-7249 ចំណែកផាស់អាប់ពណ៌ស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផាស់អាប់ខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង បើកដោយបុរសម្នាក់ រួមដំណើរដោយភ្ញៀវប្រុសស្រី២នាក់ទៀត។
ខណ:មកដល់ចំណុចកើតហេតុ ទល់មុខបុរីពិភពថ្មី ស្រាប់តែមានរថយន្តម៉ាកគា បើកដោយស្ត្រីម្នាក់ រួមដំណើរដោយក្មេងម្នាក់ ធ្វើដំណើរចេញពីក្នុងបុរីពិភពថ្មី ទិសដៅពីលិចទៅកើត បានជ្រុលបុកផាស់អាប់ ពីខាងស្តាំ បណ្តាលឲ្យរថយន្ត និងផាស់អាប់រងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុស្ត្រី អ្នកបើកបររថយន្ត បានគេចចេញពីកន្លែងកើតហេតុ ហើយរថយន្ត និងផាស់អាប់ ត្រូវសមត្ថកិច្ច ចុះធ្វើការវាស់វែង ខណ:រហូតដល់ម៉ោង២និង៤០នាទីរសៀលថ្ងៃដដែល ភាគីទាំងសងខាង មិនទាន់មកដោះស្រាយគ្នា បញ្ចប់រឿងនៅឡើយទេ៕

មតិយោបល់