កណ្ដាលៈ នៅវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់
នៅចំណុចភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡិប ចិន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះសាំង វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកធើ្វការជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះ បានឡើងកាត់សំអាតស័ង្កសី
ដែលប្រក់នៅលើដំបូល ម្ចាស់ផ្ទះឈ្មោះ ឈាន ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ដោយពេលនោះជនរងគ្រោះ បានកាត់ស័ង្កសី វាត់ប៉ះចំខ្សែភ្លើងមេ ដែលតរត់តាមផ្លូវជាតិ លេខ៥១ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយមកកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ កម្លាំប៉ុស្តិ៍ គ្រូពេទ្យ ធ្វើពិនិត្យកន្លែងកើតហេតុ និងពិនិត្យដងខ្លួនសាកសព មានស្លាក ស្នាមខ្លោចរលាត់លើដងខ្លួនភ្លៅខាងឆ្វេង ដៃខាងស្តាំ និងកជើង សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយក ទៅធើ្វបុណ្យតាមប្រពៃណី៕
មតិយោបល់