ព័ត៌មានជាតិ

ជនជាតិ​បារាំង​ម្នាក់​ បាន​បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​បារាំង​ម្នាក់​ បាន​បើករថយន្ត​បុក​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​គីឡូ​តា​ឈឹ​ម​ ឃុំ​គោក​ធ្លក​ក្រោម​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ សុខ​ សុទ្ធា​វុ​ធ​ អធិការ​នគរបាល​ស្រុក​ជីក្រែង​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​កា​ម​រី​ឆ្លាម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2L-4108​ បើកបរ​ដោយ​ជនជាតិ​បារាំង​ឈ្មោះ​ កាប់​ប្រី​យ៉ែ​ឆេស​ ភេទ​ប្រុស​ អាយុ​៧៥​ឆ្នាំ​ រួម​ដំណើរ​ដោយ​ប្រពន្ធ​និង​កូន​២​នាក់​ បាន​បុក​អ្នក​ដើរ​ស្មើ​ជើង​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​ឈ្មោះ​អាន​ ហ៊ា​ង​ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គីឡូ​តា​ឈឹ​ម​ ឃុំ​គោក​ធ្លក់​ក្រោម​ ស្រុក​ជីក្រែង​។​

​លោក​អធិការ​បន្ត​ថា​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​ បាន​វាស់វែង​ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ៕

មតិយោបល់