ស្ទឹងត្រែងៈ ករណីប្រជាពលរដ្ឋប្រទះឃើញសពចង.ក នៅក្នុងចំការស្វាយចន្ទី នៅ វេលាម៉ោង៧ និង៣០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ នៅភូមិអូឬស្សីកណ្ដាល ឃុំអូឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយយកខ្សែជ័រពណ៍ខៀវ ទៅចងនិងដើមស្ទាយចន្ទី ។
ក្រោយពីទទួលបានដំណឹងម្លាំងចម្រុះក៍ចុះពនិត្យដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី គ្រូពេទ្យនឹងកំលាំងការិយាល័យជំនាញ។
សាកសពខាងលើនៅមិនស្គាល់អត្តសញ្ញាណទេ ភេទ ប្រុស អាយុ ប្រហែល ៣៥ ទៅ ៤២ ឆ្នាំ មានកំពស់ប្រហែល ១,៧៨ ម៉ែត្រ ពាក់អាវពណ៍ខ្មៅដៃខ្លី ស្លៀកខោខូវប៊យ ជើងវែងពណ៍ប្រផេះ ខ្សែក្រវ៉ាតពណ៍ខ្មៅ ។
ស្ថានភាពសព មានហើម ស្អុយរលួយដង្កូវស៊ីជ្រុះសក់ជ្រុះសាច់ ជ្រុះស្បែកដៃ ជើង ។
សពអាចស្លាប់ក្នុងរយៈពេលពី ៧ ទៅ ១២ ថ្ងៃ ។
បន្សល់ទុកសំភារៈនៅក្នុងថង់យួពណ៍សរួមមាន៖
១. មួកក្រណាត់ពណ៍ក្រហម ១
២. អាវយឺតពណ៍ខ្មៅលាយក្រហម ( អត់មានដៃ )
៣. ច្រាសដុសអ់ធ្មេញ ១
៤. ស្លាបព្រាពណ៍ស ១
៥. ថ្នាំដុសធេញម៉ាក Colgate
៦. កញ្ចប់អំបិលមី ( តូច ) ១
៧. ទុយោជ័រ ១
៨. ខោយឺតជើងខ្លីពណ៍ប្រផេះ ១
៩. លុយក្នុងហោប៉ាវខោ ១,៥០០ រៀល ( ក្រដាស់ ១,០០០រៀល ១ សន្លឹក ក្រដាស់ ៥០០រៀល ១ សន្លឹក )
១០. ស្បែកជើងបន្ទាត់ពណ៍សលេខ ១០ កន្លះ ១ គូ
១១. ដែកកេះ ពណ៍ខៀវ ១
១២. កូនកញ្ចក់ ១
ក្រោយពីឆ្លងកាត់កាពិនិត្យតាមការសន្និដ្ឋានសពខាងលើពិតជាធ្វើអត្តឃាត(ចងក)មិនមានពាក់ព័ន្ធនឹងករណីឃាងកម្មនោះឡើយ។
បច្ចយប្បន្នសពត្រូវបានអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអោយបញ្ចុះ ( កប់ ) ដើម្បីស៊ើបអង្កេតបន្ត៕
មតិយោបល់