ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ប៉ុនប៉ង​លួច​ ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ជួល​ និង​ម៉ូតូ​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​ នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​៥​នឹង​៣៥​នាទី​ព្រឹក​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង​ ពី​បទ​ប៉ុនប៉ង​លួច​ និង​បទ​លួច​(​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ជួល​និង​លួច​ម៉ូតូ​) (​កើតហេតុ​ពី​លើក​ផ្សេង​គ្នា​)​ លើក​ទី​១-​ កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៦ ​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ មុខ​បន្ទប់​ជួល​លេខ​D12​ ដី​ឡូត៍​លេខ​២៣​ ផ្លូវ​លេខ​២៨៧​ ក្រុម​ទី​៤១​ ភូមិ​១១​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ និង​លើក​ទី​២-​នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​៥​នឹង​៣៥​នាទី​ព្រឹក​ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​១២​ ដី​ឡូត៍​លេខ​២៣​ ផ្លូវ​លេខ​២៨៧​ ក្រុម​ទី​៤១​ ភូមិ​១១​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ទូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ផ្តិត​រូបថត​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ ហាង​ផ្តិត​រូបថត​ សុខា​ល័យ​ ផ្លូវ​សុក​ហុ​ក​ សង្កាត់​អូរ​ឬ​ស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​មាន​៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ I​ con​ ពណ៌​បៃតងខ្ចី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AN-0886​ មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៖​ 8005347​ (​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ច​ ធា​វី​ )​។​

​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ អ៊ុ​ច​ ធា​វី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ ហាង​ឌី​ម៉ាត​ ស្នាក់​ នៅ​បន្ទប់​ជួល​លេខ​D២១​ ដី​ឡូត៍​ លេខ​២៣​ ផ្លូវ​លេខ​២៨៧​ ក្រុម​ទី​៤១​ ភូមិ​១១​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ និង​ទី​២-​ឈ្មោះ​ សូ​ គី​ម​ជី​ន​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មេផ្ទះ​ ស្នាក់​នៅ​បន្ទប់​ជួល​១២​ ដី​ឡូត៍​លេខ​២៣​ ផ្លូវ​ លេខ​២៨៧​ ក្រុម​ទី​៤១​ ភូមិ​១១​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​លោក​អធិការ​បន្ត​ថា​ កាលពី​នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​៨​យប់​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ច​ ធា​រី​ បាន​យក​ម៉ូតូ​ម៉ាក​ I​ con​ ពណ៌​បៃតងខ្ចី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AN-0886​ របស់​ខ្លួន​មក​ចត​ទុក​មុខ​បន្ទប់​ជួល​ លេខ​១២​ ក្នុង​ដី​ឡូត៍​លេខ​២៣​ ផ្លូវ​លេខ​២៨៧​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ជាមួយនឹង​ម៉ូតូ​អ្នក​ជួល​ផ្សេង​ទៀត​ រួច​ហើយ​ក៏​ចូល​ដេក​លង់លក់​ទៅ​ រហូត​មក​ដល់​ម៉ោង​ប្រហែល​០២​នឹង​៣០​នាទី​រំលង​អធ្រា​ត្រ​ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ទូ​ បាន​ចូល​មក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​រួច​ហើយ​គេចខ្លួន​បាត់​ទៅ​ (​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ច​ ធា​វី​ បាន​មក​ដាក់​ពាក្យបណ្ដឹង​ នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​១​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ ចាត់ការ​តាម​ផ្លូវច្បាប់​)​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ប្រហែល​ ៥​នឹង​៣៥​នាទី​ព្រឹក​ ជន​រង​គ្រោះ​ឈ្មោះ​ សូ​ គី​ម​ជី​ន​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ដេក​ចំហរទ្វារ​ផ្ទះ​ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ ទូ​ បាន​ចូល​មក​ធ្វើ​សកម្មភាព​លួច​ រើ​កកាយ​ សម្ភារៈ​ក្នុងផ្ទះ​ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ សូ​ គី​ម​ជី​ន​ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន​ទាន់​ ក៏​ស្រែក​ឆោ​​ឡោ​រថា​ចោរៗ​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ជួយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ ទូ​ រួច​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ ទី​១​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។​ការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជន​ សង្ស័យ​ឈ្មោះ​ ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ទូ​ មាន​ភាព​ វិជ្ជមាន​។​

​ម៉ូតូ​០១​គ្រឿង​ម៉ាក​ I​ con​ ពណ៌​បៃតងខ្ចី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AN-0886​ មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​8005347(​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ច​ ធា​វី​ ដែល​ជនសង្ស័យ​ឈ្មោះ​ស៊ុ​យ​ សុ​វិទូ​រ្យ​ ហៅ​ទូ​ លួច​យក​)​ សមត្ថកិច្ច​យើង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ តាម​ការ​ស្នើ​សុំ​ ដោយ​មានការ​ឯកភាព​ពី​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ការ​សាក​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់