ព័ត៌មានជាតិ

សង្វេគណាស់លោកអើយ! ស្លាប់ទាំងឪពុកនិងកូនដោយសាត្រីកំពតសមុទ្រ

ព្រះសីហនុ: បុរសនេសាទម្នាក់និងកូនស្រីវ័យ២ឆ្នាំម្នាក់ស្លាប់ដោយពុលត្រីកំពតសមុទ្រកាលពីរសៀលថ្ងៃទី១១មេសា
២០១៩នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះទាំង២នាក់ឪនិងកូនទី១ ឈ្មោះ ជា យឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនេសាទបានស្លាប់ពេលបញ្ជូនដល់
មន្ទីរពេទ្យបង្អែកខេត្ត រីឯជនរងគ្រោះ២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ២ឆ្នាំ ជាកូនស្រីបានស្លាប់ក្រោយហូបត្រីនេះភ្លាមៗ។
តាមសមត្ថកិច្ចឲ្យដឹងថាក្រោយជនរងគ្រោះជាឪពុកដាក់លបបានត្រីកំពតហើយយកទៅធ្វើម្ហូបហូបក៏រងនូវការពុលតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់