ព័ត៌មានជាតិ

Update គ្រោះថ្នាក់ចរាចរណ៍នៅឃុំរំចេក បង្ករឲ្យស្លាប់មនុស្ស២នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ …..!

ត្បូងឃ្មុំ: កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៤០ នាទី នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១ ស្ថិតនៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើត ឡើង រវាងរថយន្ត និងម៉ូតូ បង្កឲ្យស្លាប់ ០២ នាក់កន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។

ក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឲ្យម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហ ម គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ អាត សុខយ៉ន ភេទស្រី អាយុ ១៩ ឆ្នាំ ជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបប្អូនចំនួន០២ នាក់:
១-ឈ្មោះអាត អេ ភេទ ប្រុស អាយុ១២ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់)។
២-ឈ្មោះអាត អូត ភេទ ប្រុស អាយុ០៩ឆ្នាំ ជាតិ ខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) អ្នកទាំង ០៣ នាក់រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ចំណែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-2702 (ប្រភេទរថយន្តបូមលូ) មានឈ្មោះ សែប ចាន់សង់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ដែលបើកបរទិសដៅពីលិចទៅទិសកើត ស្របពេលនោះមានម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ ក្រហម បើកបរពីទិសខាងកើតទៅទិសខាងលិច ហើយបានបត់ឆ្លងផ្លូវគោលបំណងបត់ទៅទិសខាងត្បូង(បត់ឆ្វេង)បានពាក់កណ្ដាលគំនូសទ្រូងផ្លូវ ក៏ស្រាប់តែរថយន្តបានមកមុខចំពីមុខពេញទំហ៊ឹងតែម្ដង ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ អ្នករបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកឆ្លូង ខេត្តក្រចេះ ។ ចំពោះរថយន្តចំនួន ០១ គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង ត្រូវបានកម្លាំង ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។

រីឯអ្នកបើកបររថយនត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដេម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់