ព័ត៌មានជាតិ

បុរសម្នាក់ ជួបគ្រោះអកុសល ធ្លាក់ពីលើទូក នៅទន្លេមេគង្គ រកសពមិនទាន់ឃើញ

កណ្ដាលៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩
មានករណីមនុស្សធ្លាក់ពីលើទូក ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចទន្លេមេគង្គ ចម្ងាយពីច្រាំង៣០ម៉ែត្រ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះម្នាឈ្មោះ បា សាវុធ ភេទ ប្រុសអាយុ ៥០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាអ្នកបំរើការលើទូកទេសចរណ៍ ស្នាក់នៅលើទូក។

ដំណើររឿង៖ មុនពេលកើតទូកទេសចរណ៍ឈ្មោះ ឆៃ លីអាំ ម៉ុងសាយ ពាក់ស្លាកលេខ ភព១.៧៥១៩ បានដឹកភ្ញៀវទេសចរណ៍ពីព្រះវិហារកាតុលិ នៅភូមិអរិយក្សត្រ ពេលទូកបើកមកជិតដល់ច្រាំង នៅចម្ងាយពីច្រាំងទន្លេ ប្រមាណ ៣០ម៉ែត្រ ស្រាប់តែឈ្មោះ បា សាវុធ ដែលអង្គុយនៅលើក្បាលទូក ធ្លាក់ចូលទៅក្នុងទឹក ដោយភ្លាមៗម្ចាស់ទូកជាប្អូនបាន ចាត់ចែងរកអ្នកមុជទឹកចុះ រាវរកជនរងគ្រោះ ដែលជាបង ប៉ុន្តែរកមិនទាន់ឃើញនៅឡើយ។

តាមការបំភ្លឺឈ្មោះ បា លីរីណា ម្ចាស់ទូក និងត្រូវជាប្អូនបង្កើត ជនរងគ្រោះ ប្រាប់ថា៖ បងខ្លួនមានជំងឺបេះដូងស្កន់ ហើយឧស្សាហ៍ ប្រកាច់។

សូមបញ្ជាក់៖ មកទល់ពេលនេះ ក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកមុជទឹក បានបន្តមុជទឹក រាវរកសាកសពជនរងគ្រោះ៕

មតិយោបល់