ព័ត៌មានជាតិ

តើគាត់គិតដូចម្តេចបានធ្វើទង្វើបែបនេះ! ឃាត់ម្នាក់ត្រូវឃាត់ខ្លួនបន្ទាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទីកម្លាំងជំនាញនគបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានទទួលពាក្យបណ្តឹងពីឈ្មោះដុកស្រីមុំភេទស្រីអាយុ៣០ឆ្នាំរស់នៅភូមិរាំងក្រោលឃុំរាំងកេសីស្រុកសង្កែថាមានករណីរំលោភសេពសន្ថវៈលើកូនស្រីជាអនីតិជន។
លោកវរសេនីយ៍ឯកស៊ុនសុវណ្ណអធិការនគរបាលស្រុកសង្កែបានអោយដឹងថាស្ត្រីដែលជាម្តាយបានប្តឹងទៅលើជនល្មើស១នាក់ឈ្មោះហួតហៃភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិរាំងក្រោលឃុំរាំងកេសីស្រុកសង្កែបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ឈ្មោះឌ ស ក អាយុ០៩ឆ្នាំរស់នៅចំនុចកើតហេតុកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង៨និង០០នាទី។
យពេលទទួលកំណត់ហេតុបណ្តឹងរួចកំលាំងជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះហួត ហៃ បាននៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង០៩និង២០នាទីនៅចំនុចភូមិព្រៃចែកឃុំកំពង់ព្រះស្រុកសង្កែ។
បច្ចុប្បន្នជនល្មើសខាងលើត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ផ្លូវច្បាប់៕

 

មតិយោបល់