បាត់ដំបងៈ កាលពីវេលាម៉ោង ០២ និង៣០ នាទីយប់ រលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត នៅលើផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិថ្នល់បត់
ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។
រថយន្តបង្ក ជាប្រភេទក្រុងដឹកអ្នកដំណើរ ប៊ីភីអេ បូព៌ាអាស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣B-៣៦១៥ អ្នកបើករបរមិនស្គាល់ អត្តសញ្ញាណ (គេចខ្លួន) ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ មកដល់ចំណុចខាងលើ បានទៅបុកជាមួយរថយន្ត០១
គ្រឿងទៀតមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចខ្លួនបាត់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស០៣នាក់។
ជនរងគ្រោះ៖ ១ ឈ្មោះ ពុន ពឿនភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែរស់ ខេត្តពោធិ៍សាត់ (ស្លាប់) ២ ឈ្មោះវន ស្រីមិន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ៣ ឈ្មោះ សុខ សុភក្តិភេទស្រី
អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសធ្ងន់ (បាក់ជើង) និង៤ ឈ្មោះ នៅ ម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅខេត្តពោធិ៍សាត់ របួសស្រាល។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោង រីឯរថយន្តរក្សាទុក នៅអធិការនគរបាលស្រុកមោងឫស្សី ចំណែកសពក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់