ព័ត៌មានជាតិ

កុំចង់ខ្លាំង​! ឈ្លោះគ្នាតាមទូរសព្ទរឿងតេច្រឡំលេខ ទៅវាយដល់ផ្ទះ..

ក្រចេះ: បុរសដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឆ្លូងចាប់ឃាត់ខ្លួនពីបទ ហិង្សាដោយចេតនា បន្ទាប់ពីជនរូបនេះ បានយកដែកទីប មកវាយជនរងគ្រោះដល់ផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ក្រោយជម្លោះគ្នាតាមទូរស័ព្ទ។

ជនរូបនេះឈ្មោះ វែង សុខហ៊ាប អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅឃុំកញ្ជរ ស្រុកឆ្លូង ត្រូវបាននគរបាលស្រុកឆ្លូងចាប់ខ្លួនបានភ្លាមៗនៅថ្ងៃទី១៩ ខែធ្នូ​ បន្ទាប់ពីរូបគេ បានមកធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់នៅនិងផ្ទះ​ស្ថិតក្នុងព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង ក្រោយទំនាស់គ្នាតាមទូរស័ព្ទរឿងតេច្រឡំលេខ៕

មតិយោបល់