ព័ត៌មានជាតិ

កាមរីបាឡែន ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំ: វេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូ ប​ណ្ដាលឲ្យស្លាប់បុរសម្នាក់ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧២-១៧៣ ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តម៉ាកកាមរីបាឡែន ពណ៌ស ស្លាកលេខកំពង់ធំ 2B-4374 ទិសដៅពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1A-1328 (ទិសដៅពីកើតទៅលិច) បើកបរដោយឈ្មោះ ញឹម ធិន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ (មិនពាក់មួកសុវិត្ថភាព)។

មូលហេតុបឋម៖ អ្នកបើកបររថយន្ត បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ និងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕

មតិយោបល់