ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរបួសមនុស្សម្នាក់ (រលាកខ្លួនប្រាណដៃជើង) នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារៈខូចខាត៖
– ផ្ទះមួយខ្នង ឈើប្រក់ស័ង្កសី
– ម៉ូតូពីរគ្រឿង។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រាំគឿង ប្រើប្រាស់អស់ទឹកប្រាំទ្បាន៕




មតិយោបល់