(ភ្នំពេញ)៖ កម្មករក្រុមហ៊ុន សុិនទ្រី បុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បែកក្បាលស្លាប់ភ្លាមៗ នៅម៉ោង១២:១០នាទី (ថ្ងៃត្រង់) ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុច ទិសខាងត្បូងឆៀងខាងលិច តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន (២១៤) ភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់សាក្សី បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន បូរា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន សុិនទ្រី ស្នាក់នៅម្តុំសាលាគរុកុសល្យ និងមានស្រុកកំណើត ខេត្តព្រៃវែង។ ដោយជិះម៉ូតូ VIVA ពណ៌ក្រហម ស្លាកលេខភ្នំពេញ ១W-០៣១២ បានចាកចេញពីកន្លែងស្នាក់នៅ ធ្វើដំណើរទៅធ្វើការ តាមបណ្តោយផ្លូវព្រះនរោត្តម ពីជើងទៅត្បូង បានប្រហែល ១គីឡូម៉ែត្រ មកដល់កែងស្តុប ឡើងចញ្ចើមផ្លូវ មកបុកបង្គោលផ្លាកសញ្ញា ហាមរុឺម៉កធ្វើចរាចរណ៍ បោកក្បាលបែកលលាដ៏ ខាងស្តាំ ស្លាប់ភ្លាមៗ តែម្តង។
បច្ចប្បន្ន នរគបាលចរាចរណ៍នៃអធិការដ្ឋាន នរគបាលខណ្ឌដូនពេញ ចុះមកវាស់វែង និងត្រួតពិនិត្យតាមភាពជាក់ស្តែង និងបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់