ព័ត៌មានជាតិ

ជនជាតិវៀតណាមលួចម៉ូតូជនជាតិខ្មែរត្រូវសមត្ថកិច្ខឃាត់ខ្លួន

ស្វាយរៀង:​ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ៦និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះម៉ាយ កុងទឹងអាង (MAI CONG TUAN ANH) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ៏ មានទីលំនៅភូមិចាំវ៉ាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម បានធ្វើសកម្មភាព លួចកាច់(ក) ម៉ូតូ ១ គ្រឿង ម៉ាកYamaha SIRIUS ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ 62-P1 452.03 កាលពីវេលាម៉ោង ៥និង៣០នាទីទាបភ្លឺ នៅចំណុចនៅចំណុច ភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង របស់ជនរងគ្រោះ ឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលបានដកហូតវត្ថុតាង ម៉ូតូ១គ្រឿងម៉ាកYamaha SIRIUS ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 62-P1 452.03 សោរសំរាប់ភ្ជាប់ជាមួយឧបករណ៍កាច់សោកចំនួន ១កំផ្លេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់