(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ កើតឡើងចំនួន ២៥លើក ក្នុងនោះយប់ ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ១៣នាក់ រងរបួសធ្ងន់ ៣៧នាក់ (ស្រី៨នាក់) និងរបួសស្រាល ១៧នាក់ (ស្រី៦នាក់) នេះបើយោងទៅតាមរបាយការណ៍របស់នគរបាលជាតិ នៅថ្ងៃទី១៧មេសា ២០១៦ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ២៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៣៩គ្រឿង រួមមាន ម៉ូតូចំនួន ២៨គ្រឿង រថយន្តធុនតូច ៩គ្រឿង និង យានផ្សេងៗ ២គ្រឿង ។
ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១២លើក (ស្លាប់៦នាក់) មិនប្រកាន់ស្តាំ ៣លើក (ស្លាប់១នាក់) មិនគោរពសិទ្ធិ ៣លើក (ស្លាប់២នាក់) ស្រវឹង ៣លើក (ស្លាប់ ២នាក់) បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ១នាក់) កត្តាយានយន្ត ១លើក (ស្លាប់ ១នាក់)។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤៣នាក់ (យប់ ២៨នាក់) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១៣លើក ផ្លូវខេត្តក្រុង ៨លើក ផ្លូវលំ ៤លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១៥លើក រថយន្តធុនតូច ៧លើក គោយន្តកន្ត្រៃ ៣លើក ។
យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បន្តទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ក្រចេះ ២លើក ស្លាប់ ៣នាក់ របួស ៩នាក់ (ស្រី ៣នាក់) តាកែវ ២លើក ស្លាប់ ៣នាក់ របួស ២នាក់ បាត់ដំបង ២លើក ស្លាប់ ១នាក់ របួស១១នាក់ ៕
មតិយោបល់