រតនគិរីៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរខេត្តរតនគិរី បានប្រារព្ធពិធីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការគ្រងរាជ្យសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនកាយរឹទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ ពិធីនេះ បានប្រារព្ធឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត៕
ព័ត៌មានជាតិ
មតិយោបល់