ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ថេរ៉ូអ៊ិចប្រេស បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

កំពង់ឆ្នាំង: វេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូ ម៉ែត្រ៧៣-៧៤ ត្រង់ចំណុចភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ។

ដោយរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ថេរ៉ូអ៊ិចប្រេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-6892 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-1254 បើកបរដោយឈ្មោះ យន់ សំណាង ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ពីក្រោយក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ។

សម្ភារ:ខូចម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងស្រាល។ ក្រោយកើតហេតុអ្នកបើកបររថយន្ត ចុះរត់គេខ្លួនបាត់៕

មតិយោបល់