ព្រះវិហារៈ កាលពីវេលាម៉ោងប្រហែល ២ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ផ្ទះ រលាកភ្លើងរោលខ្លោចពេញខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមន្ទីរ។
ម្ចាស់រងគ្រោះផ្ទះ ឈ្មោះ សេក ទ្រី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី មុខរបរ ជាងកាត់ដេរ។
សម្ភារៈខូចខាត៖ ទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់ទាំងស្រុង។ មូលហេតុ៖ ឆ្លង ចរន្តអគ្គិសនី។
ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត៕
មតិយោបល់